មាគ៌ាឈានទៅរកការងារ និងការអប់រំបន្ថែម
កម្មវិធីជាច្រើនដែលផ្តល់ជូនដោយមហាវិទ្យាល័យអាចជួយអ្នកក្នុងការស្វែងរកមាគ៌ាដើម្បីទទួលបានការងារល្អប្រសើរ។ អ្នកអាចឈោងចាប់យកឱកាសការងារល្អបានតាមរយៈការស្ថាបនាការអប់រំរបស់អ្នកឲ្យបានខ្ពស់។ ដំណាក់កាលនីមួយៗដែលស្របគ្នាទៅនឹងមាគ៌ាដើម្បីចាប់យកការងារ ជួយអ្នកដើម្បីទទួលបានប្រាក់ចំណូលមួយកម្រិតបន្ថែមទៀត។ អ្នកក៏អាចទទួលបាននូវជំនាញការផ្សេងៗដើម្បីទទួលបាននូវការអប់រំបន្ថែមទៀតផងដែរ។
ឧទាហរណ៍ ដូចជា សិស្សម្នាក់ដែលចង់ធ្វើជាគិលានុបដ្ឋាក ដំបូងឡើយអាចទទួលបានលិខិតបញ្ជាក់ CNA (Certified Nursing Assistant) (ជំនួយការគិលានុបដ្ឋាកដែលមានការទទួលស្គាល់) ។ បន្ទាប់ពីបានធ្វើការងារអស់មួយរយៈពេលរួចមក សិស្សរូបនោះអាចត្រឡប់ទៅចូលរៀននៅសាលាវិញដើម្បីក្លាយទៅជា LPN (Licensed Practical Nurse) (គិលានុបដ្ឋាកដែលមានអាជ្ញាប័ណ្ណ/សិទ្ធិធ្វើការងារ)។ បន្ទាប់មកសិស្សរូបនោះអាចទទួលបានសញ្ញាបត្រ RN (Registered Nurse) (គិលានុបដ្ឋាកដែលបានចុះបញ្ជី) ។ គិលានុបដ្ឋាកមួយចំនួនបន្តការសិក្សាដើម្បីទទួលបានសញ្ញាបត្រពីសកលវិទ្យាល័យ។
រៀនសូត្រអស់មួយជីវិត
សេដ្ឋកិច្ច និងកន្លែងធ្វើការងារទូទាំងពិភពលោកឥឡូវមានការផ្លាស់ប្តូរយ៉ាងលឿនរហ័ស។ ដើម្បីសម្របខ្លួនឲ្យទាន់សភាពការណ៍ផ្លាស់ប្តូរទាំងអស់នេះ អ្នកធ្វើការងារជាច្រើននៅក្នុងសម័យបច្ចុប្បន្ននេះត្រូវតែរៀនជំនាញការថ្មីៗជាប់ជានិច្ចសម្រាប់ជីវិតការងារ របស់ពួកគេ។ អ្នកអាចចាប់យកវគ្គសិក្សាមួយដើម្បីរៀនវគ្គកុំព្យូទ័រថ្នាក់មូលដ្ឋាន ឬបន្ដរៀននៅក្នុងសាលាដើម្បីទទួលបានសញ្ញាបត្រពីសកលវិទ្យាល័យ។ តាមពិតទៅសិស្សពេញវ័យជាច្រើនដែលចូលរៀននៅមហាវិទ្យាល័យបច្ចេកវិទ្យា និងសហគមន៍សុទ្ធតែមានសញ្ញាបត្រពីសកលវិទ្យាល័យរួចហើយ។ សិស្សទាំងនេះត្រលប់មកចូលរៀននៅសាលាវិញដើម្បីចូលរួមក្នុងវគ្គបណ្តុះបណ្តាលសម្រាប់ការងារថ្មីៗ។
ប្រាក់ចំណូលប្រចាំឆ្នាំទៅតាមកម្រិតអប់រំ
(ពលរដ្ឋទាំងពីរភេទដែលមានអាយុ 18 ឆ្នាំ និងច្រើនជាងនេះ ដែលមានប្រាក់ចំណូល, ធ្វើការពេញម៉ោងរយៈពេលពេញមួយឆ្នាំទៅមួយឆ្នាំ។)
កម្រិតនៃការអប់រំ
ទាបជាងកម្រិតសញ្ញាបត្រថ្នាក់វិទ្យាល័យ
សញ្ញាបត្រពីវិទ្យាល័យ ឬ GED
សញ្ញាបត្រវិជ្ជាជីវៈ ឬក៏សញ្ញាបត្រដែលពាក់ព័ន្ធ
សញ្ញាបត្របរិញ្ញាប័ត្រ
សញ្ញាបត្រអនុបណ្ឌិត
សញ្ញាបត្រជំនាញ
សញ្ញាបត្របណ្ឌិត
ប្រាក់ចំណូល
$ 22,326
$ 31,209
$ 40,708
$ 51,436
$ 64,540
$ 100,000
$ 85,774