Jump to main content
​បង្កើត​ឱកាស​ផ្សេង​ៗ​​សម្រាប់​រដ្ឋ​វ៉ា​ស្ហ៊ីង​តោន
មហា​វិទ្យា​ល័យ​ដែល​ផ្ដល់​ការ​​សិក្សា​រយៈ​ពេល​ពីរ​ឆ្នាំ​​របស់​រដ្ឋ​វ៉ា​ស្ហ៊ីង​​តោន​ផ្តល់​ជូន​នូវ​ជម្រើស​ និង​ភាព​អាច​បត់​បែន​បាន​ជា​ច្រើន​។ ​យើង​ជួយ​​សិស្ស​​ទាំង​​អស់​​ក្នុង​​ការ​ទទួល​បាន​នូវ​ការ​បណ្តុះ​បណ្តាល​​ការងារ​, រៀន​ភាសា​អង់​គ្លេស, ​ត្រៀម​ខ្លួន​ដើម្បី​ចូល​រៀន​នៅ​​​សកល​វិទ្យា​ល័យ​ ឬ​បន្ត​ការ​សិក្សា​ទៀត​។
ESL Class

តើ​យើង​ខ្ញុំ​ជា​នរណា​?

មាន​មហា​វិទ្យា​ល័យ​បច្ចេក​វិទ្យា​ និង​សហ​គមន៍​របស់​រដ្ឋ​ចំនួន​ 34​ នៅ​ក្នុង​រដ្ឋ​វ៉ា​ស្ហ៊ីង​តោន។​ មហា​វិទ្យា​ល័យ​ទាំង​នោះ​ផ្តល់​ជូន​នូវ​ជំនាញ​ការ​ងារ​, ការ​អប់​រំ​ថ្នាក់​មូល​ដ្ឋាន​ និង​ត្រៀម​សិស្ស​សម្រាប់​​​ចូល​ស​កល​វិទ្យា​ល័យ​។

បម្រើ​សហ​គមន៍​ក្នុង​តំបន់​គ្រប់​កម្រិត

  • ការ​អាន,​ ការ​សរ​សេរ​, ការ​ប្រកប​ និង​គណិត​វិទ្យា​ថ្នាក់​មូល​ដ្ឋាន​សម្រាប់​សិស្ស​ពេញ​វ័យ​
  • សញ្ញាបត្រ​វិទ្យា​ល័យ​ និង​ GED ​
  • ការ​បណ្តុះ​បណ្តាល​ការងារ​ និង​ការ​កែ​លម្អ​ជំនាញ​​ការ​ងារ​
  • ត្រៀម​ខ្លួន​សម្រាប់​ការ​សិក្សា​នៅ​សកល​វិទ្យា​ល័យ

តើ​អ្នក​បាន​ដឹង​ទេ​?

  • មហា​វិទ្យា​ល័យ​របស់​រដ្ឋ​ដែល​មាន​កម្ម​វិធី​​សិក្សា​រយៈ​ពេល​ពីរ​ឆ្នាំ​​ទទួល​សិស្ស​​ក្នុង​រដ្ឋ​វ៉ា​ស៊្ហីង​តោន​បាន​ជិត​ 500,000 នាក់​ក្នុង​មួយ​ឆ្នាំ​ៗ​។ ​នៅ​ក្នុង​ចំនួន​ទាំង​អស់​នោះ​ ​មាន​សិស្ស​ប្រហែល​ 60​%​ដែល​បាន​ចុះ​ឈ្មោះ​ចូល​រៀន​ថ្នាក់​ឧត្តម​សិក្សា​របស់​រដ្ឋ​ នៅ​ក្នុង​រដ្ឋ​នេះ​។
  • និស្សិត​បញ្ចប់​ការ​សិក្សា​នៅ​សកល​វិទ្យា​ល័យ​នៃ​រដ្ឋ​វ៉ាស៊្ហីង​តោន​ចំនួន​បួន​ភាគ​ដប់​បាន​ចាប់​ផ្តើម​ការ​សិក្សា​របស់​ពួក​គេ​នៅ​មហា​វិទ្យា​ល័យ​សហគមន៍​មួយ​ក្នុង​ចំណោម​មហា​វិទ្យា​ល័យ​សហ​គមន៍​នានា​របស់​យើង​ខ្ញុំ​។
  • ក្នុង​ចំណោម​សិស្ស​ទាំង​អស់​ក្នុង​រដ្ឋវ៉ាស៊្ហីង​តោន​ដែល​បញ្ចប់​ការ​សិក្សា​ពី​វិទ្យា​ល័យ​ក្នុង​មួយ​ឆ្នាំ​ៗ​មាន​ សិស្ស​ចំនួន​ 37% ​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​មហា​វិទ្យា​ល័យ​សហ​គមន៍។ 5% ​ទៀត​ចុះ​ឈ្មោះ​ចូល​រៀន​បន្ទាប់​ពី​រង់​ចាំ​អស់​រយៈ​ពេល​មួយ​​ ឬ​ពីរ​ឆ្នាំ។

ត្រូវ​ការ​ជំនួយ​ក្នុង​ការ​រៀន​ភាសា​អង់​គ្លេស​ទេ?

ដើម្បី​រៀន​ភាសា​អង់គ្លេស​បន្ថែម​ សូម​សាក​សួរ​ព័ត៌​មាន​អំពី​វគ្គ​សិក្សា​ភាសា​អង់គ្លេស​ជា​ភាសា​ទី​ពីរ​ (ESL) ​នៅ​មហា​វិទ្យាល័យ​តាម​តំបន់​របស់​​អ្នក​។​ ពួក​គេ​ជួយ​មនុស្ស​ពេញ​វ័យ​ដែល​និយាយ​ភាសា​ដទៃ​ឲ្យ​ចាប់​ផ្តើម​រៀន​ប្រើ​ប្រាស់​ភាសា​អង់​គ្លេស​។

ការ​ចេះ​អាន​ និង​ចេះ​សរ​សេរ​នៅ​ពេល​នេះ​អាច​ជួយ​ឲ្យ​​អ្នក​ស្វែង​រក​ថ្នាក់​រៀន​ភាសា​អង់គ្លេស​ជា​ភាសា​ទី​ពីរ ​(ESL) ​បាន​។​ សូម​ទាក់​ទង​ទៅ​​ទូរ​ស័ព្ទ​លេខ​ 1-888-444-5744​ ដែល​មិន​គិត​ថ្លៃ​ ដើម្បី​និយាយ​ជា​មួយ​អ្នក​​ដែល​ចេះ​និយាយ​ភាសា​​របស់​អ្នក​។ ​ពួក​គេ​ក៏​អាច​ជួយ​ស្វែង​រក​សេវា​កម្ម​​ និង​ការ​សិក្សា​ជំ​នាញ​ការ​ថ្នាក់​មូល​ដ្ឋាន​(ការ​អាន​, ការ​សរ​សេរ​, ការ​ប្រកប​ និង​គណិត​វិទ្យា​)​​ សញ្ញា​បត្រ​បញ្ចប់​ថ្នាក់​វិទ្យា​ល័យ​, ការ​ត្រៀម​ និង​ការ​ប្រលង​ GED​, ជំនាញ​មូល​ដ្ឋាន​គ្រឹះ​កុំព្យូទ័រ​, ការ​ចូល​សញ្ជាតិ​​ និង​ជំ​នាញ​ផ្សេង​ៗ​ទៀត​។

តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​បន្ទាប់​ទៀត​?

មិនថា​​អ្នក​ចង់​រៀន​ជំ​នាញ​ការ​ងារ​ថ្មី,​ រៀន​ភាសា​អង់​គ្លេស​ ឬ​ចង់​រៀន​ត្រៀម​ដើម្បី​ផ្ទេរ​ទៅ​ស​កល​​វិទ្យា​ល័យ​​ ​ឬ​យ៉ាង​ណា​នោះ​ មហា​វិទ្យា​ល័យ​នៅ​តាម​តំ​បន់​របស់​អ្នក​មាន​កម្ម​វិធី​សម្រាប់​អ្នក​។

មាន​ការ​អប់រំ​ច្រើន, រក​ប្រាក់​បាន​កាន់​តែ​ច្រើន​

ជំ​នាញ​ការ​ និង​ការ​អប់​រំបន្ថែម​អាច​ជួយ​ឲ្យ​អ្នក​ឈាន​មុខ​គេ​ក្នុង​ការ​ងារ​ និង​ក្នុង​ជីវ​ភាព​រស់​នៅ​របស់​អ្នក​។​ អនា​គត​របស់​អ្នក​ចាប់​ផ្តើម​នៅ​មហា​វិទ្យា​ល័យ​សហ​គមន៍​ ឬ​បច្ចេក​វិទ្យា​ ​​នៅ​តាម​តំ​បន់​របស់​អ្នក​។

ការ​ទទួល​ស្គាល់​ជា​ផ្លូវ​ការ

មហា​វិទ្យា​ល័យ​សហ​គមន៍​ និង​បច្ចេក​វិទ្យា​​នៃ​រដ្ឋ​វ៉ា​ស៊្ហីង​តោន​​គឺ​ជា​ស្ថាប័ន​សាធារណៈ​ ដែល​គាំ​ទ្រ​ដោយ​រដ្ឋ​ដែល​បាន​ការ​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ដោយ​គណៈ​កម្ម​ការ​ភាគ​ពាយព្យ​​ត្រួត​ពិនិត្យ​លើ​​មហា​វិទ្យា​ល័យ​ និង​សកល​វិទ្យា​ល័យ​ (Northwest Commission on Colleges and Universities) ​ដែល​ជា​អង្គការ​ផ្ដល់​នូវ​ការ​ទទួល​ស្គាល់​ស្ថាប័ន​ជា​ផ្លូវ​ការ​ ដែល​ត្រូវ​បាន​​ទទួល​ស្គាល់​ដោយ​ក្រុម​ប្រឹក្សា​ទទួល​ស្គាល់​ការ​អប់រំ​ថ្នាក់​ឧត្តម​ និង​ក្រសួង​អប់រំ​របស់​សហរដ្ឋ​​អាម៉េរិក។​ មហា​វិទ្យា​ល័យ​នីមួយ​ៗ​អាច​ទទួល​បាន​នូវ​ការ​ទទួល​ស្គាល់​​បន្ថែម​ដោយ​អង្គ​ការ​ផ្ដល់​ការ​ទទួល​ស្គាល់​​ដែល​មាន​វិជ្ជា​ជី​វៈ​ផ្សេង​ទៀត​។